ការមិនទទួលការឆ្លើយតប
សេចក្តីអធិស្ឋានដែលព្រះមិនឆ្លើយតប ស្ថិតក្នុងចំណោមការពិបាកបំផុត ដែលខ្ញុំបានជួបប្រទះ។ អ្នកក៏ប្រហែលជាមានបញ្ហាដូចនេះផងដែរ។ ពេលអ្នកទូលសូមឲ្យព្រះជួយរំដោះមិត្តភ័ក្ររបស់អ្នកម្នាក់ ឲ្យរួចពីការញៀនថ្នាំ ឬសូមឲ្យទ្រង់ប្រទានសេចក្តីសង្រ្គោះដល់អ្នកជាទីស្រឡាញ់ណាម្នាក់ ឬក៏សូមឲ្យទ្រង់ប្រោសក្មេងម្នាក់ឲ្យជា ឬមួយសូមឲ្យទ្រង់ជួសជុលទំនាក់ទំនងណាមួយ ដែលបែកបាក់ជាដើម។ អ្នកយល់ថា ខ្លួនបានទូលសូមតាមបំណងព្រះហឫទ័យព្រះហើយ។ តែបន្ទាប់ពីបានអធិស្ឋានអស់ជាច្រើនឆ្នាំ នៅតែមិនបានការឆ្លើយតប ឬលទ្ធផលពីទ្រង់។
អ្នកបានរំឭកថា ព្រះអម្ចាស់ទ្រង់មានអំណាចចេស្តា។ ការទូលសូមរបស់អ្នក គឺសុទ្ធតែជាការល្អ។ អ្នកបានទូលអង្វរ ហើយអ្នកក៏រង់ចំាទ្រង់ឆ្លើយតប តែអ្នកសង្ស័យថា ទ្រង់ប្រហែលជាមិនបានស្តាប់ឮអ្នក ឬទ្រង់ប្រហែលជាគ្មានអំណាចចេស្តាទេ។ អ្នកក៏ឈប់អធិស្ឋានទូលសូម អស់ជាច្រើនថ្ងៃ ឬច្រើនឆ្នាំ។ អ្នកមានអារម្មណ៍ថា ការសង្ស័យនោះ បានធ្វើឲ្យអ្នកមានបាបហើយ។ អ្នកចាំថា ព្រះសព្វព្រះទ័យនឹងឲ្យអ្នកទូលទ្រង់ អំពីសេចក្តីត្រូវការរបស់អ្នក ហើយអ្នកក៏ទូលសូមទ្រង់ម្តងទៀត។
ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា យើងកំពុងតែមានលក្ខណៈដូចស្រ្តីមេម៉ាយ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងបទគម្ពីរលូកា ១៨។ នាងបានមកនិយាយនឹងចៅក្រម ម្តងហើយម្តងទៀត ដើម្បីសុំឲ្យគាត់ជួយ និងធ្វើឲ្យគាត់លែងមានចិត្តរឹង ហើយព្រមធ្វើតាមការអង្វររបស់នាង។ ប៉ុន្តែ យើងដឹងថា ព្រះទ្រង់មានចិត្តសប្បុរសជាង ហើយមានអំណាចខ្លាំងជាងចៅក្រម នៅក្នុងរឿងប្រៀបប្រដូចនោះទៅទៀត។ យើងទុកចិត្តទ្រង់ ដ្បិតទ្រង់ល្អ និងមានប្រាជ្ញា ហើយមានអំណាចគ្រប់គ្រង់លើទាំងអស់។ យើងចាំថា ព្រះយេស៊ូវបានមានបន្ទូលថា យើង“ត្រូវអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ”(ខ.១)។
ដូចនេះ យើងក៏ទូលទ្រង់ថា…
ផ្លូវឆ្ពោះទៅរកជីវិត“ងាយស្រួល”
តើឪពុកម្តាយកំពុងព្យាយាមខ្លាំងពេក ដើម្បីធ្វើឲ្យកូនៗរបស់ខ្លួនសប្បាយចិត្តឬ? ហើយតើពួកគេទទួលលទ្ធផលផ្ទុយពីអ្វីដែលពួកគេចង់បានឬ? សំណួរទាំងនោះត្រូវបានលើកឡើង នៅក្នុងការសម្ភាសអ្នកស្រីឡូរី ហ្គូលេប(Lori Gottlieb) ដែលជាអ្នកនិពន្ធអត្ថបទមួយ លើប្រធានបទ “យុវជនវ័យក្មេងដែលមិនសប្បាយចិត្ត”។ ពេលនោះ គាត់បានឆ្លើយថា “ចាស ឪពុកម្តាយដែលមិនព្រមអនុញ្ញាតឲ្យកូនមានការដកពិសោធន៍នឹងបរាជ័យ ឬការមិនសប្បាយចិត្ត គឺកំពុងតែធ្វើឲ្យកូនរបស់ខ្លួន មានការយល់ខុសអំពីពិភលោក ហើយមិនបានឲ្យពួកគេត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងការអាក្រក់ ដែលពិតជានឹងកើតមានក្នុងជីវិតយុវវ័យឡើយ។ និយាយរួម ឪពុកម្តាយទាំងនោះបានបណ្តាលឲ្យកូនមានអារម្មណ៍ទទេ ហើយថប់បារម្ភអំពីពេលអនាគត”។
គ្រីស្ទបរិស័ទខ្លះចង់ឲ្យព្រះអម្ចាស់ ក្លាយជាឪពុកដែលការពារពួកគេ ឲ្យរួចផុតពីទុក្ខព្រួយ និងការខកចិត្តគ្រប់យ៉ាង។ ប៉ុន្តែ ទ្រង់មិនមែនជាឪពុកប្រភេទនេះឡើយ។ ផ្ទុយទៅវិញ ទ្រង់សព្វព្រះទ័យឲ្យកូនៗរបស់ទ្រង់ ឆ្លងកាត់ការលំបាក(អេសាយ ៤៣:២ ១ថែស្សាឡូនិច ៣:៣)។
ពេលយើងចាប់ផ្តើមដំណើរជីវិត ដោយជំនឿ ដែលយល់ច្រឡំថា ជីវិតមានភាពងាយស្រួល ដែលនឹងធ្វើឲ្យយើងមានការសប្បាយចិត្តដ៏ពិត នោះយើងនឹងមានភាពនឿយណាយ នៅក្នុងការព្យាយាមរស់នៅ តាមជំនឿដែលយល់ច្រឡំនោះ។ តែពេលយើងបានស្គាល់ការពិត ដែលចែងថា ជីវិតមានការលំបាក នោះយើងអាចលះបង់ជីវិតរបស់យើង ដើម្បីទទួលបាននូវជីវិតដែលល្អ និងកោតខ្លាចព្រះវិញ។ ជីវិតដែលមានការលំបាក ធ្វើឲ្យយើងមានភាពរឹងមាំ សម្រាប់ឆ្លងកាត់ពេលដែលមានការលំបាក ក្នុងជីវិត។
ព្រះទ្រង់សព្វព្រះទ័យនឹងធ្វើឲ្យយើងមានភាពបរិសុទ្ធ គឺមិនគ្រាន់តែធ្វើឲ្យយើងមានអំណរប៉ុណ្ណោះឡើយ(១ថែស្សាឡូនិច ៣:១៣)។ ហើយកាលណាយើងមានភាពបរិសុទ្ធ នោះយើងក៏ងាយនឹងមានអំណរ និងភាពស្កប់ចិត្តដ៏ពិតផងដែរ។-Julie…
របៀបចូលនគរស្ថានសួគ៌
កាលខ្ញុំកំពុងធ្វើការជាគ្រូបង្រៀនសិស្សថ្នាក់ទី២ និងទី៣ នៅឯសាលាព្រះគម្ពីរវិស្សមកាល របស់ពួកជំនុំយើង ខ្ញុំបានសម្រេចចិត្តឲ្យអំណោយ ដល់សិស្សទាំង២៥នាក់ នៅថ្ងៃចុងក្រោយ។ ប៉ុន្តែ ខ្ញុំបានប្រាប់ពួកគេថា ដើម្បីទទួលបាននូវរង្វាន់នេះ ពួកគេម្នាក់ៗត្រូវឆ្លើយសំណួរមួយ គឺ “តើមនុស្សម្នាក់ៗអាចឡើងនគរស្ថានសួគ៌បានដោយរបៀបណា?
វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពេលដែលបានឮក្មេងអាយុ៩ និង១០ឆ្នាំឆ្លើយសំណួរមួយនេះ។ មានពួកគេជាច្រើននាក់បានឆ្លើយយ៉ាងច្បាស់ថា មនុស្សអាចទទួល សេចក្តីសង្គ្រោះ តាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ ក្នុងចំណោមក្មេងទាំងនេះ មានអ្នកខ្លះមិនទាន់យល់អត្ថន័យនៃដំណឹងល្អនៅឡើយ បានជាមានម្នាក់ឆ្លើយថា “យើងត្រូវធ្វើជាមនុស្សល្អ ហើយទៅរៀន ក្នុងថ្នាក់រៀនថ្ងៃអាទិត្យ”។ ហើយមានម្នាក់ទៀតបានសួរ ទាំងស្ទាក់ស្ទើរ “តើយើងត្រូវអធិស្ឋានទៅព្រះមែនទេ?” ហើយនៅមានម្នាក់ទៀតឆ្លើយថា “បើយើងប្រព្រឹត្តល្អ ចំពោះមិត្តភ័ក្រ ហើយស្តាប់បង្គាប់ម៉ាក់ប៉ាក នោះយើងនឹងបានសង្រ្គោះហើយ”។
ខ្ញុំក៏បានព្យាយាមពន្យល់ក្មេងៗទាំងអស់នោះ ដោយសុភាព អំពីសេចក្តីសង្រ្គោះ ដែលយើងទទួលបាន តាមរយៈជំនឿលើព្រះគ្រីស្ទ ដែលទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយបានរស់ពីសុគតឡើងវិញ។ ទន្ទឹមនឹងនោះ ខ្ញុំក៏យល់ថា ក្មេងៗទាំងនេះ គឺជាដំណាងឲ្យមនុស្សជាច្រើនសណ្ឋិក នៅក្នុងលោកិយនេះ ដែលមិនទាន់បានយល់អត្ថន័យ នៃដំណឹងល្អនៅឡើយ។ ចុះចំណែកអ្នកវិញ? តើការយល់ដឹងរបស់អ្នក អំពីសេចក្តីសង្គ្រោះ ផ្អែកទៅលើសេចក្តីពិតក្នុងព្រះគម្ពីរឬ? ចូរពិចារណាអំពីសារៈសំខាន់នៃការអ្វី ដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នកចុះ។ គឺដូចដែលមានសេចក្តីចែងថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវទៅ”(កិច្ចការ ១៦:៣១)។ ក្មេងទាំងនោះអាចទទួលអំណោយដោយឥតគិតថ្លៃ…
មិនអាចគ្រប់គ្រង មិនអាចដឹងជាមុន
ក្នុងជីវិតមនុស្ស មានរឿងដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើនកើតឡើង ហើយមានការភ្ញាក់ផ្អើលខ្លះ បានដឹកនាំជីវិត ទៅតាមទិសដៅដែលយើងមិនចង់ទៅ។ ខ្ញុំនៅចាំថា កាលពីបួនប្រាំទសវត្សរ៍មុន គ្រួសាររបស់ខ្ញុំបានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពេលឪពុករបស់ខ្ញុំបាត់បង់ការងារ ដោយមិនបានធ្វើអ្វីខុស។ យើងជួបការលំបាកយ៉ាងខ្លាំង ដោយសារក្នុងផ្ទះយើង មានក្មេងៗជាច្រើនដែលគាត់ត្រូវចិញ្ចឹម។ ទោះគាត់ដឹងច្បាស់ថា ការបាត់បង់ការងាររបស់គាត់បានកើតឡើង ដោយមិនបានដឹងជាមុន ហើយគាត់មិនអាចគ្រប់គ្រង់វាបានទេ ក៏គាត់នៅតែដឹងថា គាត់អាចជឿជាក់លើការរៀបចំដែលព្រះមាន សម្រាប់អនាគតរបស់គាត់។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងត្រូវតែទទួលស្គាល់ថា ក្នុងជីវិតរបស់យើង មានការជាច្រើន ដែលយើង “មិនអាចគ្រប់គ្រង់បាន ហើយមិនអាចដឹងជាមុន”។ ស្ថិតក្នុងស្ថានភាពបែបនោះ សូមយើងប្រាជ្ញាពីបទគម្ពីរយ៉ាកុប ៤:១៣-១៥ ដែលបានចែងថា “ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹង ជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ … គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”។ ត្រង់ចំណុចនេះ សាវ័កយ៉ាកុបានសរសេរបទគម្ពីរនេះ សម្រាប់អ្នកដែលរៀបគម្រោង ដោយមិនបានអនុញ្ញាតឲ្យព្រះដឹកនាំ។
តើការរៀបគម្រោងសម្រាប់ពេលអនាគត ជាទង្វើខុសឆ្គងឬ? ជាការពិតណាស់ វាមិនមែនជាទង្វើខុសឆ្គងទេ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវមានប្រាជ្ញា គឺមិនត្រូវភ្លេចថា ព្រះអាចអនុញ្ញាតឲ្យហេតុការណ៍អ្វីមួយកើតឡើង “ដោយយើងមិនអាចគ្រប់គ្រង់ ឬមិនអាចដឹងជាមុន” ពេលដែលទ្រង់សព្វព្រះទ័យនឹងឲ្យវាកើតឡើង។…
កន្លែងដែលល្អជាងនេះ
ខ្ញុំមានមិត្តភ័ក្រម្នាក់ឈ្មោះ ម៉ាស៊ី(Marci)។ ពេលឪពុកក្មេកនាងបានលាចាកលោក នាងក៏បានឈប់ធ្វើបង្អែម ដែលគាត់ចូលចិត្ត គឺបង្អែមសាឡាត់ម្នាស់។ ថ្ងៃមួយ កូនប្រុសតូចរបស់នាងបានសួរនាង អំពីមូលហេតុដែលនាងឈប់ធ្វើបង្អែមនោះញាំទៀត។ នាងក៏បានឆ្លើយថា “បង្អែមនោះធ្វើឲ្យម៉ាក់នឹកឃើញជីតារបស់កូន ហើយធ្វើឲ្យម៉ាក់កើតទុក្ខ ជីតារបស់កូនពិតជាចូលចិត្តបង្អែមនោះណាស់”។ កូនប្រុសរបស់នាង ក៏បានតបថា “គ្មានកន្លែងណាល្អជាងនគរស្ថានសួគ៌ទេ!”
ក្មេងប្រុសតូចនោះបាននិយាយត្រូវ ព្រោះនគរស្ថានសួគ៌គឺជាកន្លែងដែលល្អបំផុត។ ពេលដែលមានអ្វីមួយ នៅក្នុងលោកិយនេះ ធ្វើឲ្យយើងនឹកឃើញមនុស្សជាទីស្រឡាញ់ ដែលបានបាត់បង់ជីវិតទៅ សូមយើងកម្សាន្តចិត្តខ្លួនឯង ដោយនឹកចាំថា គ្មានកន្លែងណាល្អជាងនគរស្ថានសួគ៌ឡើយ។ ការរស់នៅដែលមិត្តភ័ក្រ និងសមាជិកគ្រួសាររបស់យើង កំពុងមាននៅនគរស្ថានសួគ៌ គឺមានទៅដោយក្តីអំណរខ្លាំងជាងការរស់នៅដែលពួកគេធ្លាប់មាននៅផែនដី ព្រោះ ៖
នគរស្ថានសួគ៌ គឺជាដំណាក់របស់ព្រះ។ អ្នកដើរតាមព្រះ នឹងអរសប្បាយនឹងព្រះវត្តមានទ្រង់ អស់កល្បជានិច្ច(វិវរណៈ ២១:៣-៤)។
នគរស្ថានសួគ៌ មានផាសុខភាព នៅក្នុងគ្រប់ផ្នែកទាំងអស់។ ពលរដ្ឋនៅនគរស្ថានសួគ៌ នឹងមិនដែលមានជម្ងឺ ឬមានទុក្ខព្រួយ(២១:៤) ឬក៏មានភាពអត់ឃ្លាន ឬការស្រេកទឹកទៀតឡើយ(៧:១៦)។
នគរស្ថានសួគ៌ជាកន្លែងដ៏ស្រស់ស្អាត។ ទឹកទន្លេដែល “ថ្លាដូចជាកែវចរណៃ” ហូរចេញពីបល្ល័ង្កនៃព្រះ(២២:១) ហើយព្រះនឹងឲ្យនគរស្ថានសួគ៌មានពន្លឺភ្លឺឡើងជានិច្ច(២២:៥)។ ជួនកាល ពេលយើងធ្វើការអ្វីមួយ នៅក្នុងលោកិយនេះ តើយើងនឹកឃើញអ្នកជឿព្រះ ដែលបានលាចាកលោកនេះ ទៅរស់នៅក្នុងពិភពបន្ទាប់ឬទេ? បើសិនជាដូច្នោះមែន ចូរមានការកម្សាន្តចិត្ត ដោយដឹងថា ពួកគេកំពុងមានការអរសប្បាយនៅក្នុងនគរស្ថានសួគ៌…
តែមួយដងទេ
កាលនៅពីក្មេង ខ្ញុំធ្លាប់ជិះរទេះសម្រាប់កូនក្មេងបរលេង ដែលបញ្ជា ដោយប្រើខ្សែពួរមួយខ្សែ។ មានពេលមួយពេលខ្ញុំកំពុងធាក់ឈ្នាន់ដើម្បីបររទេះនោះតាមផ្លូវថ្នល់ ខ្ញុំក៏នឹកឃើញពាក្យដែលឪពុកម្តាយខ្ញុំធ្លាប់ដាស់តឿនថា “ចូរងាកមើលឆ្វេងស្តាំជានិច្ច មុននឹងឆ្លងផ្លូវ ក្រែងលោមានឡានបើកមក”។ តែពេលនោះ ខ្ញុំបានលើកហេតុផលថា បើគ្រាន់តែមិនបានធ្វើតាមពាក្យរបស់ពួកគាត់ តែមួយដងទេ នោះមិនអីទេ។ បន្ទាប់មក ខ្ញុំក៏ឮសម្លេងឡានចាប់ហ្វ្រាំងអូសកង់ពីចម្ងាយ ដើម្បីកុំឲ្យបុកត្រូវខ្ញុំ។ ដូចនេះ ខ្ញុំស្ទើរតែអស់ជីវិត ដោយសារការគិតថា ខ្លួនអាចបំពានបទបញ្ជារបស់ឪពុកម្តាយបាន។
ព្រះគម្ពីរមានឧទាហរណ៍ជាច្រើន ដែលនិយាយអំពីអ្នកដែលមានការយល់ដឹងច្រើនជាងអ្នកដទៃ តែពួកគេបានសម្រេចចិត្តប្រព្រឹត្តខុសនឹងក្រឹត្យវិន័យព្រះ។ ស្តេចដាវីឌ បានជញ្ជឹងគិតក្រឹត្យវិន័យរបស់ព្រះ តាំងពីពេលទ្រង់នៅក្មេង គឺដូចជានៅពេលទ្រង់កំពុងមើលថែហ្វូងចៀមជាដើម។ ពេលដាវីឌក្លាយជាស្តេច ទ្រង់បានជ្រាបថា ក្រឹត្យវិន័យទីប្រាំពីរបានថ្កោលទោសការប្រព្រឹត្តសាហាយស្មន់ តែពេលទ្រង់ទតឃើញស្រីស្អាតកំពុងងួតទឹក ទ្រង់ក៏បានប្រើអំណាចជាស្តេច ដើម្បីដណ្តើមប្រពន្ធពីលោកអ៊ូរី។ អំពើ បាបនេះ បាននាំឲ្យទ្រង់ទទួលនូវលទ្ធផលអាក្រក់ជាច្រើន(២សាំយ៉ូអែល ១១-១២)។
អ្នកនិពន្ធទំនុកតម្កើងបានចែងថា “សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ”(ទំនុកតម្កើង ១៩:១៣)។ តើអ្នកធ្លាប់ត្រូវបានល្បួងឲ្យធ្វើការអ្វីមួយ “តែមួយដង” ទោះបីជាអ្នកបានដឹងថា វាជាការប្រព្រឹត្តខុសឬ? ដូចជាការបើកមើលរូបអាសអាភាសនៅលើអ៊ីនធើណិត ឬ“ការខ្ចីលុយ”ពីគណនី នៅកន្លែងធ្វើការ ឬក៏ការនិយាយបំភ្លើសការពិត ដែលហាក់ដូចជាជារឿងដែលមិនពាក់ព័ន្ធ តែអាចនាំឲ្យមានលទ្ធផលអាក្រក់បាន។ ចូរអនុញ្ញាតឲ្យព្រះជួយដឹកនាំអ្នក ឲ្យងាកបែចេញពីអំពើបាប ហើយគេចចេញតាមផ្លូវរបស់ទ្រង់(១កូរិនថូស ១០:១៣)។-Dennis Fisher
ការរៀបចំចិត្ត ឲ្យបានត្រឹមត្រូវ
ខ្ញុំចូលចិត្តអានរឿងលោកយ៉ូណាស ព្រោះរឿងនេះមានខ្លឹមសារល្អៗ និងមេរៀនសំខាន់ៗសម្រាប់អប់រំជីវិត។ បន្ទាប់ពីលោកយ៉ូណាសមានចិត្តរឹងរូស មិនព្រមធ្វើតាមបំណងព្រះទ័យព្រះ នៅទីបំផុតលោកយ៉ូណាស់ក៏បានប្រ កាស់ព្រះបន្ទូល ឲ្យអ្នកក្រុងនីនីវេប្រែចិត្ត ហើយការនេះបានធ្វើឲ្យគាត់ក្លាយជាបេសកជន ដែលមានជោគជ័យបំផុត នៅសម័យនោះ។ ពេលប្រជាជននៅទីនោះបានប្រែចិត្ត ហើយងាកបែរចេញពីផ្លូវទុច្ចរិតរបស់ខ្លួន ហើយពេលដែលព្រះបន្ទន់ព្រះទ័យ លែងមានសេចក្តីក្រោធចំពោះពួកគេទៀត នោះអ្នកប្រហែលជារំពឹងថា លោកយ៉ូណាស់កំពុងមានចិត្ត រីករាយហើយ។ តែផ្ទុយទៅវិញ គាត់មានសេចក្តីកំហឹង ពេលដឹងថាព្រះមានសេចក្តីមេត្តា ចំពោះប្រជាជននៅក្រុងនោះ។ តើមកពីហេតុអ្វី? ទោះនៅទីបំផុត គាត់ព្រមស្តាប់បង្គាប់ព្រះ ដោយធ្វើការដ៏ត្រឹមត្រូវ នៅកន្លែងដ៏ត្រឹមត្រូវក៏ដោយ ក៏គាត់នៅមានភាពកម្សោយ នៅក្នុងជម្រៅចិត្តគាត់។
យើងក៏មិនខុសពីលោកយ៉ូណាស់ដែរ ព្រោះបើសិនជាយើងមិនប្រុងប្រយ័ត្នទេ លក្ខណៈខាងវិញ្ញាណរបស់យើង“ល្អ” តែសម្បកក្រៅប៉ុណ្ណោះ តែនៅ ក្នុងចិត្តយើងវិញ គឺមានភាពដាច់ ឆ្ងាយពីព្រះ។ ទ្រង់សព្វព្រះទ័យបំផុត ចំពោះលក្ខណៈពិត នៅក្នុងជម្រៅចិត្តរបស់យើង។ ព្រះបន្ទូលទ្រង់ “មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ”(ហេព្រើ ៤:១២)។ ទ្រង់ប្រើព្រះបន្ទូលទ្រង់ ដើម្បីធ្វើការវះកាត់ដ៏បរិសុទ្ធ ដើម្បីដកយកចេញនូវភាពលោភលន់ ភាពមិនស្មោះត្រង់ សេចក្តីសម្អប់ សេចក្តី អំណួត និងភាពអាត្មា និយម ដែលមាននៅក្នុងជម្រៅចិត្តយើង។
ដូចនេះ នៅពេលក្រោយៗ ពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងចិត្តអ្នក ហើយទ្រង់សួរអំពីកិរិយ៉ាអាក្រក់ដែលអ្នកមាន(មើលយ៉ូណាស…
ការនិយាយស្តី ដោយគ្មានការប្រុងប្រយ័ត្ន
ពេលដែលខ្ញុំ និងភរិយារបស់ខ្ញុំទៅចូលរួមជាភ្ញៀវ ក្នុងព្រះវិហារមួយ ដើម្បីទស្សនាកម្មវិធីប្រគុំតន្រ្តីពិសេសមួយ យើងបានធ្វើដំណើរទៅដល់មុនម៉ោង ដើម្បីអង្គុយនៅកន្លែងល្អ។ មុនពេលកម្មវិធីចាប់ផ្តើម យើងក៏បានស្តាប់ឮសមាជិកពួកជំនុំពីរនាក់ ដែលអង្គុយពីក្រោយយើង កំពុងនិយាយរអ៊ូរទាំអំពីព្រះវិហាររបស់ខ្លួន។ ពួកគេបានរិះ គន់គ្រូគង្វាល ការដឹកនាំ ការលេងភ្លេង ការដាក់អទិភាពនៅ ក្នុងការងារបម្រើព្រះ និងការអ្វីជាច្រើនទៀត ដែលធ្វើឲ្យពួកគេមិនពេញចិត្ត។ ពួកគេមិនបានខ្វល់ ឬមិនបានដឹងថា មានភ្ញៀវពីរនាក់ កំពុងមានវត្ថមាននៅខាងមុខពួកគេទេ។
ខ្ញុំយល់ថា ការសន្ទនាដែលមិនសមរម្យរបស់ពួកគេ អាចធ្វើឲ្យយើងដើរចេញពីព្រះវិហាររបស់ពួកគេ បើសិនជាយើងកំពុងស្វែងរកព្រះវិហារថ្មីមួយកន្លែង សម្រាប់ទៅចូលរួមថ្វាយបង្គំព្រះជាប្រចាំនោះ។ ការអាក្រក់ជាងនេះអាចកើតឡើង បើសិនជាពេលនោះយើងកំពុងស្វែងរកព្រះ តែត្រូវបានធ្វើឲ្យរវាតចិត្តចេញទៅវិញ ដោយសារពាក្យសម្តីដែលបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ។ ការនិយាយស្តីដោយគ្មានការប្រុងប្រយ័ត្នរបស់ពួកគេ មិនគ្រាន់តែជាបញ្ហានៃពាក្យសម្តី ឬអាកប្បកិរិយ៉ាដែលពួកគេបានបង្ហាញចេញប៉ុណ្ណោះទេ តែវាក៏បានបញ្ជាក់ផងដែរថា ពួកគេមិនបានខ្វល់ខ្វាយអំពីផលវិបាក ដែលពាក្យសម្តីនោះអាចមានចំពោះអ្នកដទៃឡើយ។
យើងត្រូវប្រើពាក្យសម្តី តាមរបៀបដែលប្រសើរជាងនេះ គឺដូចដែលស្តេចសាឡូម៉ូនបានចែង នៅក្នុងសុភាសិត ១៧:២៧ ថា “អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ”។ ជាញឹកញាប់ យើងគួរតែជៀសវាងការនិយាយអ្វី តាមការគិត ឬការយល់ដឹងរបស់យើង(ឬតាមការដែលយើងយល់ថា ខ្លួនដឹង) តែផ្ទុយទៅវិញ ចូរយើងខិតខំប្រើពាក្យសម្តី ដែលនាំឲ្យមានចិត្តត្រជាក់ និងសេចក្តីសុខសាន្តវិញ ព្រោះអ្នកប្រហែលជាមិនដឹងថា មាននរណាខ្លះកំពុងស្តាប់អ្នកនិយាយឡើយ។-Bill Crowder
បន្ទុកដែលផុយស្រួយ
ខណៈពេលដែលដូឡ័រ(Dolors) កំពុងបើកបររថយន្ត នៅតាមផ្លូវជនបទមួយ នាងក៏បានកត់សំគាល់ថា មានឡានមួយគ្រឿង កំពុងបើកពីខាងក្រោយឡាននាងយ៉ាងគៀក។ នាងស្ទើរតែអាចដឹងថា អ្នកបើកបរនោះកំពុងធុញទ្រាន់នឹងការបើកបររបស់នាង ស្របពេលដែលនាងកំពុងបើកបរយ៉ាងប្រុងប្រយ័ត្ន និងខំងាករកមើលផ្លូវ មុននឹងបត់ឡានយឺតៗ តាមផ្លូវបត់ ដែលមានបួនប្រាំកន្លែង។
ជាការពិតណាស់ អ្នកបើកបរនោះមិនបានដឹងទេថា ដូឡ័រកំពុងដឹកដំឡូងបារំាងកិនប្រហែល៤៥គីឡូ និងទឹកសម្លសម្រាប់ស្រូបពីរឆ្នាំ ព្រមទាំងអាហារជាច្រើនមុខទៀត សម្រាប់កម្មវិធីបរិភោគអាហារពេលយប់ នៅព្រះវិហារ ដែលល្មមនឹងអាចឲ្យមនុស្ស២០០នាក់បរិភោគជុំគ្នាបាន! ពេលដូឡ័រដឹងថា អ្នកបើកបរនោះកំពុងមានអារម្មណ៍នឿយណាយ នាងក៏គិតថា បើសិនជាគាត់គ្រាន់តែបានដឹងថា ឡានរបស់ខ្ញុំកំពុងដឹករបស់ផុយស្រួល នោះគាត់នឹងដឹងពី មូលហេតុដែលខ្ញុំបើកបរយឺតៗដូចនេះ។
រំពេចនោះ មានគំនិតមួយទៀតបានលេចឡើងនៅក្នុងចិត្តនាងថា “តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំខ្វះការអត់ធ្មត់ ចំពោះអ្នកដែលកំពុងទទួលបន្ទុកដ៏ផុយស្រួយ ដោយមិនបានដឹងអំពីការលំបាករបស់ពួកគេ?”
តើយើងងាយនឹងធ្វើការសន្និដ្ឋានអំពីអ្នកដទៃ ដោយយល់ថា ខ្លួនបានដឹងអំពីការពិតគ្រប់យ៉ាង ដែលមានក្នុងស្ថានភាពរបស់ពួកគេឬ? ព្រះបន្ទូលរបស់ព្រះដឹកនាំយើង ឲ្យទៅតាមទិសដៅ ដែលមានចិត្តសប្បុរស ដោយបង្រៀនយើង ឲ្យប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដោយចិត្តសប្បុរស ការបន្ទាបខ្លួន និងការអត់ធ្មត់(កូល៉ុស ៣:១២)។ ពេលដែលយើងទ្រាំទ្រគ្នា និងអត់ទោសឲ្យគ្នា នោះយើងកំពុងតែមានសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះគ្នា(ខ.១៣)។
ចូរយើងប្រព្រឹត្តចំពោះអ្នកដទៃ តាមបែបយ៉ាងណា ដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើងវិញ(លូកា ៦:៣១) ដោយចាំថា យើងមិនតែងតែអាចដឹងថា ពួកគេកំពុងមានបន្ទុកអ្វីខ្លះឡើយ។-Cindy Hess Kasper
ការឈ្នះ និងការចាញ់
ការប្រកួតជម្រើសជើងឯកម៉ាស្ទ័រ ស្ថិតក្នុងចំណោមការប្រកួតដ៏មានកិត្យានុភាពបំផុតរបស់កីឡាវាយកូនហ្គោលជាលក្ខណៈអាជីព។ នៅឆ្នាំ ២០០៩ លោកកេននី ភ័ររី(Kenny Perry) បានទទួលលំដាប់ថ្នាក់ទីពីរ បន្ទាប់បាននាំមុខគេ នៅក្នុងជុំចុងក្រោយ។ ក្នុងការសែត New York Time លោកបីល ផិននីងតុន(Bill Pennington) បានពណ៌នាថា លោកភ័ររី "បានខកចិត្ត តែមិនអស់សង្ឃឹម ឬបាក់ទឹកចិត្តឡើយ" បន្ទាប់ពីបានចាញ់ការប្រកួតនោះ។ លោកភ័ររីបាននិយាយថា "ខ្ញុំនឹងក្រឡេចមកមើលរឿងនេះឡើងវិញ ម្តងម្កាល ហើយសួរខ្លួនឯងថា តើមានអ្វីខ្លះដែលខ្ញុំអាចធ្វើ តាមរបៀបផ្សេង ដើម្បីទទួលជោគជ័យ នៅពេលប្រកួតលើកនោះ តែខ្ញុំនឹងមិនឲ្យរឿងនោះដក់ជាប់ក្នុងចិត្តខ្ញុំជារហូតឡើយ។ ប្រសិនបើនេះជារឿងដ៏អាក្រក់បំផុត ដែលបានកើតឡើង ក្នុងជីវិតខ្ញុំ នោះវាជាមេរៀនដ៏ល្អគួសមមួយសម្រាប់ខ្ញុំ។ ខ្ញុំនឹងមិនឱ្យបញ្ហានេះតាមរំខានខ្ញុំឡើយ។ ក្នុងមួយជីវិតនេះ មានការជាច្រើនទៀត ដែលសំខាន់ជាងបញ្ហាមួយនេះ...ដូចនេះ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញនៅយប់នេះ ជាមួយនឹងគ្រួសារខ្ញុំ ហើយយើងនឹងធ្វើអ្វីដែលនាំឲ្យសប្បាយចិត្តវិញ"។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងចាំបាច់ត្រូវមានសមត្ថភាពរៀនសូត្រពីការខកចិត្ត។ ការផ្ចង់ចិត្តរបស់យើង គឺជាកក្តាកំណត់នៃរបៀបដែលយើងប្រឈមមុខនឹងជ័យជម្នះ និងបរាជ័យក្នុងជីវិត។ គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ ចូរផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ”(កូល៉ុស ៣:១-២)។ ដូចនេះ…